Category: ព័ត៌មានជាតិ

ក្រសួងដែនដីចូលខ្លួនដោះស្រាយគម្រោង 6A ជំនួសឧកញ៉ា…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ សម្រេចចូលខ្លួនជាអ្នកដឹកនាំលើការងារសាងសង់បញ្ចប់គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A និងគម្រោងជ្រែ១០០ មានទីតាំងស្ថិតនៅភូមិអន្លង់ស្តែង និងភូមិជ្រៃ១០០ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។​ ទន្ទឹមនេះក៏ត្រូវធ្វេីការពិនិត្យ ស្រាវជ្រាវ និងបង្កក រាល់អចលនទ្រព្យទាំងអស់ និងផ្តល់ព័ត៌មានអត្តសញ្ញាណ រៀបចំបញ្ជីសម្រង់បញ្ជាក់អចលនវត្ថុទាំងអស់ (រួមមាន បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ, វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងកម្មសិទ្ធិលើចំណែក ឯកជននៃអគារសហកម្មសិទ្ធិ) ដែលជាកម្មសិទ្ធិ ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា គ្រុប…

លោក ជា ពិសី អភិបាលខណ្ឌទួលគោកចុះធ្វើបានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យរដ្ឋបាលនៅអគារពាណិជ្ជកម្ម KLK Tower..

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ទុង រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យរដ្ឋបាលនៅអគារពាណិជ្ជកម្ម KLK Tower សង្កាត់បឹងកក់ទី១ មានកម្ពស់ ១៣ជាន់ (២២បន្ទប់)។ ក្រោយពេលចុះត្រួតពិនិត្យនៅបន្ទប់លេខ R02 ជាន់ទី៧…

ក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសអំពីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់

អ្នកដំណើរ ៣២នាក់ ទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ១០ថ្ងៃ ចុងក្រោយ ប៉ុន្តែបានថយចុះច្រើនធៀប ១០ថ្ងៃមុន! មានអ្នកដំណើរ៣២នាក់បានស្លាប់ និង៩៥នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ បើតាមរបាយការណ៍ សោកនាដកម្មលើដងផ្លូវថ្មីទៀតនេះ បានកើតឡើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សរុប៦៧ករណី នៅទូទាំងប្រទេស។ បើធៀបនឹងរយៈពេល១០ថ្ងៃដំបូង ក្នុងខែសីហាដដែល ចំនួនអ្នកស្លាប់បានថយចុះរហូតដល់ទៅ២០នាក់។ អត្រាថយចុះករណីស្លាប់នេះ ត្រូវបានចាត់ទុកជាសញ្ញាណវិជ្ជមានមួយ ដែលទំនងកើតចេញពីការខិតខំចាត់វិធានការតាមផ្លូវច្បាប់របស់សមត្ថកិច្ច ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ធំៗចុងក្រោយ និងក៏ដោយសារស្មារតីភ្ញាក់រលឹករបស់អ្នកបើកបរ។ យ៉ាងណាក៏ដោយ មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍…

ឧបនាយករដ្ឋមន្ត្រី ស សុខា ចុះពិនិត្យអំពីការវិវត្តនៃការសាងសង់អាគារ អគ្គស្នងការនគរបាលជាតិ

កាលពីរសៀលម្សិលមិញ បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំបានធ្វើដំណើរបត់ឆ្ពោះទៅកាន់សង្កាត់ចាក់អង្រែលើ ដើម្បីជួបសួរសុខទុក្ខ និងពិនិត្យជីវភាពការងារជាក់ស្ដែងរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ។ ជាផ្ទះល្វែងផ្ទាល់ដី ជាប់ផ្លូវជាតិលេខ២ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ ចង្អៀត និងចាស់បន្តិចមែន ប៉ុន្តែខ្ញុំឃើញមន្រ្តីបំពេញតួនាទីបម្រើពលរដ្ឋយ៉ាងសកម្ម ដោយខ្លះកំពុងទទួលពាក្យបណ្ដឹងករណីបាត់អត្តសញ្ញាណបណ្ណ និងខ្លះបំពេញបែបបទសៀវភៅស្នាក់នៅជូនពលរដ្ឋ។ ផ្អែកលើការពិនិត្យជាក់ស្ដែង និងការសន្ទនាជាមួយលោកនាយប៉ុស្តិ៍ ខ្ញុំទទួលព័ត៌មានមួយចំនួនពីទីនោះ ជាអាទិ៍ តម្រូវការអាទិភាពសម្រាប់មន្រ្តីចេញល្បាត និងបង្ក្រាបបទល្មើស ការបែងចែកពេលវេលារវាងការងារស្នូលនៅប៉ុស្តិ៍ និងការងារពាក់ព័ន្ធនៅខាងក្រៅអង្គភាពជាដើម។ បន្ថែមពីនេះ ក៏ទទួលបានមេរៀន និងបទពិសោធល្អៗ សំណើ សំណូមពរ បញ្ហាប្រឈមរបស់មន្រ្តីប៉ុស្តិ៍ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការវិភាគ ពិចារណាក្នុងដំណើរការកែទម្រង់ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ជាបន្តបន្ទាប់៕

«ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ

អាជ្ញាធរខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យបានរៀបចំពិធីបួងសួងតាមប្រពៃណី ដើម្បីយាងរូបសំណាក «ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ។ ពិធីនេះបានប្រារព្ធធ្វើពីម្សិលមិញក្រោមអធិបតីភាពព្រះតេជគុណ ពិន សែម ប្រធានថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់។ តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរបានកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ដោយរៀបចំពិធីបួងសួងសុំយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ចេញពីទីតាំងបច្ចុប្បន្នទៅគង់នៅវត្តរាជបូណ៌ ហើយនាំរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌពីខេត្តឧត្តរមានជ័យមកដាក់នៅទីតាំងដើមនោះជំនួសវិញ។ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ការកែសម្រួលនេះមានគោលបំណងស្ដារទ្រង់ទ្រាយប្រវត្តិសាស្ត្រនិងអត្តសញ្ញាណដើមរបស់ទីតាំងរង្វង់មូល ដោយរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ គឺជារូបសំណាក់ដើមដែលធ្លាប់បានតម្កល់នៅទីនោះពីមុន។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានរៀបចំពិធីបួងសួង ដើម្បីសុំសេចក្ដីសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងទូទាំងប្រទេស។…

ក្រុមប្រឹក្សាសន្តិភាព ប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព»

(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម X ក្រុមប្រឹក្សាសន្តិភាព បានប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមបង្កើតឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ សារស្វាគមន៍នេះ ក៏ត្រូវបានយកមកចែកចាយបន្តដោយទំព័រហ្វេសប៊ុករបស់ស្ថា​ន​ទូត​អាមេរិក​ប្រចាំនៅកម្ពុជា។ ក្នុងជំនួបជាមួយមេទ័ពជើងអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សាមូអែល ប៉ាប៉ារ៉ូ កាល​ពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានសម្រេចចូលជាសមាជិក​ស្ថាបនិកក្រុមប្រឹក្សាសន្តិភាព។ ការសម្រេចចិត្តនេះ​ធ្វើ​ឡើង​​តបតាម ការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានា​ធិប​តី​អាមេរិក។ សម្តេចមហាបវរធិបតី…

លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ

លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ នៅ ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ណុប ប៊ុនហូរ ជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន ១០…

យុវជនម្នាក់អង្គុយចុចទូរស័ព្ទលើម៉ូតូ​ ត្រូវរន្ទះជើងធ្លាក់ពីលើម៉ូតូ​នៅ​ស្រុកបសេដ្ឋ

កំពង់ស្ពឺ៖​ ដោយអនុវត្ដតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី​លោ​កឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩​ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២​៥​ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ លោកវរសេនី​យ៍ឯក​ ចន​ សុភិ​ត​ អធិការនគ​រ​បាលស្រុក​បសេដ្ឋ​ ប​ញ្ជាអោ​យកំ​លាំ​ងផ្នែកនគរបាលព្រហ្មទណ្ឌស្រុកធ្វេីការស្រាវជ្រាវ​ករណីកំហែងយក​ដោយជនសង្ស័យ​ជិះកង់មកធាក់ជន​រង​គ្រោះ​ធ្លាក់ពីលេីម៉ូតូ​ ម៉ាកហុងដា C​125 ពណ៍ខ្មៅ សេរីឆ្នាំ​២០២២ ពា​ក់ផ្លាកលេខកំពង់ស្ពឺ 1V-0897 រួច​យកម៉ូតូជិះរត់គេច​ភ្លាមៗបន្ទាប់ពីធ្វេី​សកម្មភាពរួច​ នៅចំណុចមាត់ស្រះទឹក…

កម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបករណីសញ្ចរកម្ម ០១ករណី ជ្រកក្រោមស្លាកយីហោ ហាងស៊ុបមួយកន្លែង ស្ថិតនៅស្រុក សន្ទុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ០០នាទី លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងយេនឌ័រ…

(បាងកក)៖ ក្រុមហ៊ុនថាមពលយក្សរបស់រដ្ឋថៃ PTT បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញយ៉ាងគំហុក នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៥ ដោយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជិត ៤០% មកនៅត្រឹម ២១.៥ពាន់លានបាត បើធៀបនឹង ៣៥.៥ពាន់លានបាតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The Nation។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន មូលហេតុចម្បងនៃការធ្លាក់ចុះនេះ គឺដោយសារតែអាជីវកម្មសំខាន់ៗរបស់ខខ្លួន ដូចជា ផ្នែកគីមី និងការចម្រាញ់ប្រេង រកចំណូលបានតិចជាងមុន ស្របពេលដែលអាជីវកម្មរុករក និងផលិតប្រេងកាតរបស់ខ្លួន ក៏លក់មិនសូវដាច់ ហើយតម្លៃលក់ក៏ធ្លាក់ចុះដែរ។ ទន្ទឹមនឹងនេះ ការចំណាយរបស់ក្រុមហ៊ុនក៏កើនឡើងខ្ពស់ជាងមុនផងដែរ។ ទោះជាយ៉ាងណា…