តើម្ចាស់ទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញមួយកន្លែងនេះជាអ្នកណាមានតួនាទីជាអ្វីហេតុអីបានជាហ៊ានបើកល្បែងសុីសងផ្គើននិងប្រសាសន៍របស់ថ្នាក់ដឹកនាំអញ្ចឹង…!
ðតើម្ចាស់ទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញមួយកន្លែងនេះជាអ្នកណាមានតួនាទីជាអ្វីហេតុអីបានជាហ៊ានបើកល្បែងសុីសងផ្គើននិងប្រសាសន៍របស់ថ្នាក់ដឹកនាំអញ្ចឹង…! ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមប្រពន្ធអនឡាញជាច្រើនប្រភេទ ភូមិដំណាក់ត្រយឹង ផ្សារបុរីសន្តិភាពពីរផ្ទះលោកម៉ាប់ ផ្លូវលេខផ្ទះលេខ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនមានការបង្ក្រាបពីអាជ្ញាធរមូលដ្ឋានឡើយ.! ពាក់ព័ន្ធករណីល្បែងមាន់ ស៊ីសងតាមប្រព័ន្ធអនឡាញនេះ ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ។ បែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះទៅហួសមកហួសហាក់ដូចជាមានមន្តអាគមន៍ខ្មៅបាំងភ្នែកមិនអោយឃើញចឹង ក្តីកង្វល់របស់ប្រជាពលរដ្ឋ ដោយពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុវត្ថិភាព នៅពេលយប់ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេ អាចនឹងកើតមានអំពើចោរ កម្មដូចជា៖លួច ឆក់ វ៉ៃប្លន់និងគាស់ផ្ទះ ជាពិសេសអំពើហិង្សារក្នុងគ្រួសារ ជាក់ជាមិនខាន។ សូមលោកអភិបាលខណ្ឌនិងអធិការខណ្ឌពោធិ៍សែនជ័យមេត្តាត្រួតពិនិត្យផងទាន។ដោយសារក្រុមការងារព័ត៌មានរាយការណ៍ទៅគឺមិនឃើញចុះបង្ក្រាបនោះទេ៕
