Category: ព័ត៌មានអន្តរជាតិ

កិច្ច​ព្រម​ព្រៀង​បារាំង-កម្ពុជា៖ លោក Macron គាំទ្រ​ដំណោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​ដោយ​សន្តិ​វិធី ខណៈ​កម្ពុជា និង​បារាំង​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ចំនួន ២៩ ដែល​ជា​កំណត់​ត្រា​ថ្មី

សេចក្ដី​សង្ខេប​៖ ទីក្រុងប៉ារីស​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​ទឹកដី​កម្ពុជា-ថៃ ស្រប​តាម​ច្បាប់​អន្តរជាតិ ខណៈ​ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគីលើ​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម ថាមពល សុខាភិបាល និង​បច្ចេកវិទ្យា ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋមក​កាន់​រាជធានី​ភ្នំពេញ​។ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ដោយ​សន្តិ​វិធី តាមរយៈ​កិច្ច​សន្ទនា និង​ច្បាប់​អន្តរជាតិ ខណៈ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​លោកមក​កាន់​កម្ពុជា​បាន​នាំ​ឱ្យ​មាន​ការ​ចុះ​ហត្ថ​លេខាលើ​ឯកសារសហ​ប្រតិបត្តិ​ការ​ចំនួន ២៩ ដែល​ជា​កំណត់​ត្រា​ថ្មី ក្នុង​គោលបំណង​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគីលើ​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម ថាមពល សុខាភិបាល និង​បច្ចេកវិទ្យា​។ កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា ខណៈ​លោក…

ប្រធានាធិបតីបារាំង និងភរិយា ទស្សនាប្រាសាទអង្គរវត្ត មុនចាកចេញពីកម្ពុជា

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងភរិយា បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត ដោយកោតសរសើរចំពោះស្ថាបត្យកម្មភាពអស្ចារ្យនៃអរិយធម៌ខ្មែរបុរាណ មុនពេលចាកចេញពីប្រទេសកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ លោក ម៉ាក្រុង និងភរិយា បានអញ្ជើញទស្សនាប្រាសាទអង្គរវត្តកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា មុនពេលចាកចេញពីប្រទេសកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោកប្រធានាធិបតីនិងភរិយាបានចំណាយពេលកោតសរសើរសម្រស់ដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ត ខណៈដែលពន្លឺព្រះអាទិត្យរៀបអស្ដង្គតបានជះពណ៌មាសលើសំណង់ប្រាសាទបុរាណដ៏ល្បីល្បាញ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់។ ប្រភពដដែលបានបញ្ជាក់ថា មិនត្រឹមតែលោក ម៉ាក្រុង និងភរិយាប៉ុណ្ណោះទេ សូម្បីតែសមាជិកគណៈប្រតិភូអមដំណើរក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពល្បីល្បាញនិងស្ថាបត្យកម្មដ៏វិចិត្រនៃប្រាសាទអង្គរវត្តផងដែរ។ សមាជិកគណៈប្រតិភូមួយចំនួនបានបន្តដើរទស្សនាប្រាសាទនេះរហូតដល់ពេលមេឃងងឹត ដោយប្រើប្រាស់ពិលសម្រាប់បំភ្លឺផ្លូវ។ ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោមួយនៃអរិយធម៌ខ្មែរ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទសូយ៌្យវម៌្មទី២ ក្នុងសតវត្សរ៍ទី១២។ ប្រាសាទនេះមានភាពល្បីល្បាញដោយសាររចនាបថស្ថាបត្យកម្មដ៏វិចិត្រ ក្បាច់ចម្លាក់លៀន…

លោក ម៉ា​ក្រុង អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត មុន​ពេល​ចាកចេញ​ពី​កម្ពុជា

ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង និង​ភរិយា លោក​ស្រី ប៊្រី​ហ្ស៊ី​ត ម៉ា​ក្រុង (Brigitte Macron) បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត កាលពី​ថ្ងៃចន្ទ ដោយ​បាន​ទស្សនា​ស្នា​ដៃ​ស្ថាបត្យ​កម្ម​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​ខ្មែរ​បុរាណ មុន​ពេល​អញ្ជើញ​ចាកចេញ​ពី​ប្រទេស​កម្ពុជា តាមរយៈ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) បាន​ឱ្យដឹង​ថា លោក​ប្រធានាធិបតី និង​ភរិយា បាន​ចំណាយពេល​ទស្សនា និង​កោតសរសើរ​ប្រាសាទ ខណៈ​ពន្លឺ​ព្រះ​អាទិត្យ​ពេល​ថ្ងៃលិច​បាន​ចាំងពណ៌​មាសលើ​ប្រាសាទ​ទាំង​មូល បង្កើត​បាន​ជាទិដ្ឋភាព​ដ៏​ស្ងប់ស្ងាត់ និង​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍​។ សេចក្តី​រាយការណ៍​បាន​បញ្ជាក់​ថា សមាជិក​នៃ​គណៈប្រតិ​ភូអមដំណើរ​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​ស្ថាបត្យកម្ម​ដ៏​ល្បី​ល្បាញ និង​សារៈ​សំខាន់​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រាសាទ​អង្គរ​វត្ត ដោយ​សមាជិក​មួយចំនួន​បាន​បន្ត​ដើរ​ទស្សនា​ប្រាសាទក្រោយ​ថ្ងៃលិច ដោយ​ប្រើពិល​បំភ្លឺ​ផ្លូវ​។…

ក្រុមប្រឹក្សាសន្តិភាព ប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព»

(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម X ក្រុមប្រឹក្សាសន្តិភាព បានប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» ដែលផ្តួចផ្តើមបង្កើតឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ សារស្វាគមន៍នេះ ក៏ត្រូវបានយកមកចែកចាយបន្តដោយទំព័រហ្វេសប៊ុករបស់ស្ថា​ន​ទូត​អាមេរិក​ប្រចាំនៅកម្ពុជា។ ក្នុងជំនួបជាមួយមេទ័ពជើងអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សាមូអែល ប៉ាប៉ារ៉ូ កាល​ពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានសម្រេចចូលជាសមាជិក​ស្ថាបនិកក្រុមប្រឹក្សាសន្តិភាព។ ការសម្រេចចិត្តនេះ​ធ្វើ​ឡើង​​តបតាម ការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានា​ធិប​តី​អាមេរិក។ សម្តេចមហាបវរធិបតី…

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន

ទស្សនារូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូនឱ្យបាន ១លានគ្រឿង នៅឆ្នាំ២០២៤

(កៀវ)៖ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ចំនួន ១លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។ យន្ដហោះដ្រូន FPV ត្រូវបានអ៊ុយក្រែនបានប្រើប្រាស់យ៉ាងទូលំទូលាយ និងយន្តហោះដ្រូនតូចៗដែលដើមឡើយប្រើសម្រាប់ជនស៉ីវិលទូទៅ ប៉ុន្តែក្រោយមកដ្រូន ប្រភេទ ត្រូវបានកែច្នៃយកទៅប្រើក្នុងសមរភូមិ គិតចាប់តាំងពីដើមដំបូងសង្រ្គាមរបស់រុស្ស៉ីកាលពីឆ្នាំ២០២២ ខណៈវាមានតម្លៃទាប…

មន្ទីរបញ្ចកោណថា កងកម្លាំងជើងទឹកអាមេរិក ស្ទាក់ដំណើររបស់យន្តហោះ គ្មានមនុស្សបើកអ៊ីរ៉ង់ នៅឈូងសមុទ្រពែក្ស

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជាការ CENTCOM បាននិយាយនៅលើ X (អតីត Twitter) ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ “កំពុងប្រតិបត្តិការក្នុងលក្ខណៈមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” នៅជិតក្រុមវាយប្រហារដែល ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower ។ យោធាបាននិយាយថា ក្រុមអាមេរិកត្រូវបានដាក់ពង្រាយដើម្បីគាំទ្រ “សន្តិសុខ និងស្ថិរភាពដែនសមុទ្រនៅក្នុងតំបន់មជ្ឈិមបូព៌ា”។ ការជួបប្រទះគ្នាដែលត្រូវបានគេរាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុមួយចំនួន ដែលពាក់ព័ន្ធនឹងកប៉ាល់ក្នុងតំបន់…

ព័ត៌មានអន្តរជាតិយន្តហោះគ្មានមនុស្សបើករបស់យោធា វាយប្រហារសម្លាប់មនុស្ស ៨៥នាក់ នៅក្នុងភូមិមួយ​ក្នុងប្រទេសនីហ្សេរីយ៉ា

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងនៅក្នុងភូមិ Tudun Biri ភាគខាងជើងរដ្ឋ Kaduna កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យមួយរបស់មូស្លីម។ អ្នក​ភូមិ​រាប់​សិប​នាក់​ក៏​បាន​រង​របួស​ ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ។ ការិយាល័យរបស់ប្រធានាធិបតី Tinubu បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីទុក្ខសោកចំពោះឧបទ្ទវហេតុនេះ ដែលលោកបានហៅថា ជា “អកុសល គួរឱ្យព្រួយបារម្ភ និងឈឺចាប់” ។ យ៉ាងណាក៏ដោយ កងកម្លាំងទ័ពអាកាសនីហ្សេរីយ៉ា បានបដិសេធការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។…

វិមានក្រមឡាំង៖ រុស្ស៊ី នៅតែត្រៀមខ្លួនជានិច្ចរួចរាល់ ក្នុងការចរចាសន្តិភាព ជាមួយនឹងអ៊ុយក្រែន

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន RTVI កាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូបានត្រៀមខ្លួន រួចជាស្រេចដើម្បីដោះស្រាយជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងគៀវ តាមរយៈមធ្យោបាយការទូតនៅពេលណាមួយ ។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមិនដែលបដិសេធ ជម្រើសបែបនេះទេ ហើយវាគឺជាទីក្រុងគៀវឯណោះទេ ដែលបានដកខ្លួនចេញពីកិច្ចចរចា នៅនិទាឃរដូវឆ្នាំ២០២២ ។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីការពារប្រជាជនដែលនិយាយ ភាសារុស្សីនៃសាធារណរដ្ឋ Donbass ទាំងពីរដែលជា អតីត​ដែនដី​អ៊ុយក្រែនហើយក្រោយមក…

អង់គ្លេស កំពុងអំពាវនាវឲ្យអ៊ុយក្រែន ទទួលយកការចរចា ដើម្បីសន្តិភាព

បរទេស៖ យោងតាមការដកស្រង់សំដីរបស់លោក Jack Blanchard នៃកាសែត Politico បានអះអាងថា អ្នកការទូតអង់គ្លេសអាចនឹងចាប់ផ្តើម ដាក់សម្ពាធលើអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការចរចាសន្តិភាពជាមួយរុស្ស៊ី។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានដកស្រង់ដោយ RT បានបង្ហាញថា លោកខាងលិចមានការព្រួយបារម្ភ ចំពោះសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការរកជ័យជម្នះនៅក្នុងសមរភូមិ។ ថ្លែងកាលពីថ្ងៃច័ន្ទនៅវគ្គចុងក្រោយនៃកម្មវិធី Politics at Jack and Sam’s លោក Blanchard បានកត់សម្គាល់ថា ការវាយលុកដ៏ធំរបស់អ៊ុយក្រែន មិនមែនជាអ្វីដូចការរំពឹងទុក ដែលមនុស្សជាច្រើនបានរំពឹងទុកនោះទេ ហើយនោះកំពុងចោទជាសំណួរធំៗ…