Month: August 2026

លោក ជា ពិសី អភិបាលខណ្ឌទួលគោកចុះធ្វើបានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យរដ្ឋបាលនៅអគារពាណិជ្ជកម្ម KLK Tower..

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ទុង រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យរដ្ឋបាលនៅអគារពាណិជ្ជកម្ម KLK Tower សង្កាត់បឹងកក់ទី១ មានកម្ពស់ ១៣ជាន់ (២២បន្ទប់)។ ក្រោយពេលចុះត្រួតពិនិត្យនៅបន្ទប់លេខ R02 ជាន់ទី៧…

ក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសអំពីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់

អ្នកដំណើរ ៣២នាក់ ទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ១០ថ្ងៃ ចុងក្រោយ ប៉ុន្តែបានថយចុះច្រើនធៀប ១០ថ្ងៃមុន! មានអ្នកដំណើរ៣២នាក់បានស្លាប់ និង៩៥នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ បើតាមរបាយការណ៍ សោកនាដកម្មលើដងផ្លូវថ្មីទៀតនេះ បានកើតឡើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សរុប៦៧ករណី នៅទូទាំងប្រទេស។ បើធៀបនឹងរយៈពេល១០ថ្ងៃដំបូង ក្នុងខែសីហាដដែល ចំនួនអ្នកស្លាប់បានថយចុះរហូតដល់ទៅ២០នាក់។ អត្រាថយចុះករណីស្លាប់នេះ ត្រូវបានចាត់ទុកជាសញ្ញាណវិជ្ជមានមួយ ដែលទំនងកើតចេញពីការខិតខំចាត់វិធានការតាមផ្លូវច្បាប់របស់សមត្ថកិច្ច ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ធំៗចុងក្រោយ និងក៏ដោយសារស្មារតីភ្ញាក់រលឹករបស់អ្នកបើកបរ។ យ៉ាងណាក៏ដោយ មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍…

ឧបនាយករដ្ឋមន្ត្រី ស សុខា ចុះពិនិត្យអំពីការវិវត្តនៃការសាងសង់អាគារ អគ្គស្នងការនគរបាលជាតិ

កាលពីរសៀលម្សិលមិញ បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំបានធ្វើដំណើរបត់ឆ្ពោះទៅកាន់សង្កាត់ចាក់អង្រែលើ ដើម្បីជួបសួរសុខទុក្ខ និងពិនិត្យជីវភាពការងារជាក់ស្ដែងរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ។ ជាផ្ទះល្វែងផ្ទាល់ដី ជាប់ផ្លូវជាតិលេខ២ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ ចង្អៀត និងចាស់បន្តិចមែន ប៉ុន្តែខ្ញុំឃើញមន្រ្តីបំពេញតួនាទីបម្រើពលរដ្ឋយ៉ាងសកម្ម ដោយខ្លះកំពុងទទួលពាក្យបណ្ដឹងករណីបាត់អត្តសញ្ញាណបណ្ណ និងខ្លះបំពេញបែបបទសៀវភៅស្នាក់នៅជូនពលរដ្ឋ។ ផ្អែកលើការពិនិត្យជាក់ស្ដែង និងការសន្ទនាជាមួយលោកនាយប៉ុស្តិ៍ ខ្ញុំទទួលព័ត៌មានមួយចំនួនពីទីនោះ ជាអាទិ៍ តម្រូវការអាទិភាពសម្រាប់មន្រ្តីចេញល្បាត និងបង្ក្រាបបទល្មើស ការបែងចែកពេលវេលារវាងការងារស្នូលនៅប៉ុស្តិ៍ និងការងារពាក់ព័ន្ធនៅខាងក្រៅអង្គភាពជាដើម។ បន្ថែមពីនេះ ក៏ទទួលបានមេរៀន និងបទពិសោធល្អៗ សំណើ សំណូមពរ បញ្ហាប្រឈមរបស់មន្រ្តីប៉ុស្តិ៍ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការវិភាគ ពិចារណាក្នុងដំណើរការកែទម្រង់ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ជាបន្តបន្ទាប់៕