Month: November 2026

កិច្ច​ព្រម​ព្រៀង​បារាំង-កម្ពុជា៖ លោក Macron គាំទ្រ​ដំណោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​ដោយ​សន្តិ​វិធី ខណៈ​កម្ពុជា និង​បារាំង​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ចំនួន ២៩ ដែល​ជា​កំណត់​ត្រា​ថ្មី

សេចក្ដី​សង្ខេប​៖ ទីក្រុងប៉ារីស​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​ទឹកដី​កម្ពុជា-ថៃ ស្រប​តាម​ច្បាប់​អន្តរជាតិ ខណៈ​ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគីលើ​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម ថាមពល សុខាភិបាល និង​បច្ចេកវិទ្យា ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋមក​កាន់​រាជធានី​ភ្នំពេញ​។ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ដោយ​សន្តិ​វិធី តាមរយៈ​កិច្ច​សន្ទនា និង​ច្បាប់​អន្តរជាតិ ខណៈ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​លោកមក​កាន់​កម្ពុជា​បាន​នាំ​ឱ្យ​មាន​ការ​ចុះ​ហត្ថ​លេខាលើ​ឯកសារសហ​ប្រតិបត្តិ​ការ​ចំនួន ២៩ ដែល​ជា​កំណត់​ត្រា​ថ្មី ក្នុង​គោលបំណង​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគីលើ​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម ថាមពល សុខាភិបាល និង​បច្ចេកវិទ្យា​។ កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា ខណៈ​លោក…

ប្រធានាធិបតីបារាំង និងភរិយា ទស្សនាប្រាសាទអង្គរវត្ត មុនចាកចេញពីកម្ពុជា

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងភរិយា បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត ដោយកោតសរសើរចំពោះស្ថាបត្យកម្មភាពអស្ចារ្យនៃអរិយធម៌ខ្មែរបុរាណ មុនពេលចាកចេញពីប្រទេសកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ លោក ម៉ាក្រុង និងភរិយា បានអញ្ជើញទស្សនាប្រាសាទអង្គរវត្តកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា មុនពេលចាកចេញពីប្រទេសកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោកប្រធានាធិបតីនិងភរិយាបានចំណាយពេលកោតសរសើរសម្រស់ដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ត ខណៈដែលពន្លឺព្រះអាទិត្យរៀបអស្ដង្គតបានជះពណ៌មាសលើសំណង់ប្រាសាទបុរាណដ៏ល្បីល្បាញ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់។ ប្រភពដដែលបានបញ្ជាក់ថា មិនត្រឹមតែលោក ម៉ាក្រុង និងភរិយាប៉ុណ្ណោះទេ សូម្បីតែសមាជិកគណៈប្រតិភូអមដំណើរក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពល្បីល្បាញនិងស្ថាបត្យកម្មដ៏វិចិត្រនៃប្រាសាទអង្គរវត្តផងដែរ។ សមាជិកគណៈប្រតិភូមួយចំនួនបានបន្តដើរទស្សនាប្រាសាទនេះរហូតដល់ពេលមេឃងងឹត ដោយប្រើប្រាស់ពិលសម្រាប់បំភ្លឺផ្លូវ។ ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោមួយនៃអរិយធម៌ខ្មែរ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទសូយ៌្យវម៌្មទី២ ក្នុងសតវត្សរ៍ទី១២។ ប្រាសាទនេះមានភាពល្បីល្បាញដោយសាររចនាបថស្ថាបត្យកម្មដ៏វិចិត្រ ក្បាច់ចម្លាក់លៀន…

លោក ម៉ា​ក្រុង អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត មុន​ពេល​ចាកចេញ​ពី​កម្ពុជា

ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង និង​ភរិយា លោក​ស្រី ប៊្រី​ហ្ស៊ី​ត ម៉ា​ក្រុង (Brigitte Macron) បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត កាលពី​ថ្ងៃចន្ទ ដោយ​បាន​ទស្សនា​ស្នា​ដៃ​ស្ថាបត្យ​កម្ម​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​ខ្មែរ​បុរាណ មុន​ពេល​អញ្ជើញ​ចាកចេញ​ពី​ប្រទេស​កម្ពុជា តាមរយៈ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) បាន​ឱ្យដឹង​ថា លោក​ប្រធានាធិបតី និង​ភរិយា បាន​ចំណាយពេល​ទស្សនា និង​កោតសរសើរ​ប្រាសាទ ខណៈ​ពន្លឺ​ព្រះ​អាទិត្យ​ពេល​ថ្ងៃលិច​បាន​ចាំងពណ៌​មាសលើ​ប្រាសាទ​ទាំង​មូល បង្កើត​បាន​ជាទិដ្ឋភាព​ដ៏​ស្ងប់ស្ងាត់ និង​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍​។ សេចក្តី​រាយការណ៍​បាន​បញ្ជាក់​ថា សមាជិក​នៃ​គណៈប្រតិ​ភូអមដំណើរ​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​ស្ថាបត្យកម្ម​ដ៏​ល្បី​ល្បាញ និង​សារៈ​សំខាន់​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រាសាទ​អង្គរ​វត្ត ដោយ​សមាជិក​មួយចំនួន​បាន​បន្ត​ដើរ​ទស្សនា​ប្រាសាទក្រោយ​ថ្ងៃលិច ដោយ​ប្រើពិល​បំភ្លឺ​ផ្លូវ​។…