ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះកុមារអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ…….
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះកុមារអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំបន្ទាប់ពីចាក់វ៉ាក់សាំង២ដូសរួច ត្រូវតែមានចាក់ដូសទី៣ ។ឆ្លើយនឹងសំណួរពាក់ព័ន្ធប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើង អាចនឹងចាក់វ៉ាក់សាំងដូសទី៤ បន្តទៀតបានឬទេ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ដូសទី៤ ចាក់បានឬមិនបាន គឺវាអាស្រ័យលើការវិវត្តជាក់ស្តែង និងប្រសិទ្ធភាពវ៉ាក់សាំង និងការណែនាំពីអង្គការសុខភាពពិភពលោក។
សេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ ដែលមាន អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ………..
សេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ ដែលមាន អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន និងមាតា បិតា ឬអាណាព្យាបាលទាំងអស់ ជ្រាបថាៈ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ដែលមានទីលំនៅ ក្នុងខេត្តបន្ទាយមានជ័យ តាមទីកន្លែង និងពេលវេលាដូចខាងក្រោម៖សូមអរគុណ!
បើកបរមិនមានការប្រុងប្រយ័ត្នជ្រុលទៅបុកទ្រូងផ្លូវជាប់នឹងបង្គោលភ្លើងខ្ទេចផ្នែកមុខខ្ទេច………
រាជធានីភ្នំពេញ៖រថយន្តម៉ាកតូយូតាព្រូសអ្នកបើកបរបានប្រើល្បឿនលឿនជ្រុលទៅបុកទ្រូងផ្លូវហើយហួសទៅបុកបង្គោលភ្លើងរងការខូចខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅមុខវត្តនិរោធរង្ស៊ីតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពី រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។ មុនកើតហេតុរថយន្តម៉ាកតូយូតាព្រូស ពាក់ផ្លាកលេខភ្នំពេញ 2AZ-9606 បើកតាមផ្លូវជាតិលេខ១ពីលិចទៅកើត មកដល់កន្លែងកើតហេតុក៏ជ្រុលទៅបុកទ្រូងផ្លូវហើយហួសទៅបុកបង្គោលភ្លើងទៀត បណ្ដាលឱ្យរថយន្តខូចខ្ទេចមួយកំណាត់មុខតែ មិនបណ្ដាលឱ្យមានមនុស្ស រងគ្រោះថ្នាក់ទេ៕សូមអរគុណ
មេបញ្ជាការកងទ័ពជើងគោក អនុញ្ញាតឱ្យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា……
រាជធានីភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធា នៅកម្ពុជា។ ក្នុងជំនួបនេះ អនុព័ន្ធយោធាចិនបានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលការងារជាច្រើន ដែលលោកខិតខំសម្រេចបានក្នុងរយៈពេលជិត ០២ ឆ្នាំ…
សាខាកាកបាទក្រហមកម្ពុជាបាននាំយកនូវអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋទីទាល់ 28 គ្រួសារ និងប្រគល់ផ្ទះចំនួន 3 ខ្នងនៅស្រុកបសេដ្ឋ……
ខេត្តកំពង់ស្ពឺ÷ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែដាស់តឿនឲ្យសាខា និងអនុសាខាទាំងអស់ នាំយកនូវអំណោយមនុស្សធម៌ និងសង់ផ្ទះ ទំហំ 4 ម៉ែត្រគុណនឹង 6ម៉ែត្រ ជញ្ជាំង និងដំបូលប្រក់ស័ង្កសី ជូនដល់បងប្អូនប្រជាពលរដ្ឋទីទាល់ ដោយមិនប្រកាន់ជាតិ សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ឲ្យតែបងប្អូនប្រជាពលរដ្ឋណាជួបការលំបាក ឬទុរគតជន និងជនងាយរងគ្រោះនៅគ្រប់ទីកន្លែង។ សម្ដេចតែងតែដាស់តឿនជាប្រចាំ ឲ្យសាខា និងអនុសាខា ផ្ដល់ជូនជាប្រចាំនូវគ្រឿងឧបភោគ បរិភោគ…
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបានអំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន…………
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបានអំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ៩កេីត ខែភទ្របទ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការី បានទទួលអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង សម្រាប់បំពាក់ជូន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលពិធីនេះធ្វេីឡេីងនៅទីស្តីការក្រសួងបរិស្ថាន…
ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងស្រាល ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ……….
ម៉ូតូដឹកទំនិញតាមអនឡាញដូចគ្នា២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងស្រាល ២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ………. រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ R៨ កែងនឹងលេខ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម៉ូតូ ម៉ាក suzuki Let’s ពណ៌សទឹកប្រាក់ពាក់ស្លាកលេខព្រៃវែង 1P-4812 ដោយមានភ្ជាប់ជាមួយធំដឹកឥវ៉ាន់ swag staff I’m here for…
គួរអោយសោកសង្រ្វែកណាស់បុរសម្នាក់ធ្លាក់ពីលើចុងត្នោតស្លាប់យ៉ាងអាណោចអាធម្ម……….
ខេត្តកំពង់ធំ÷ គួរអោយអាសូរ បុរសម្នាក់បានធ្លាក់ពីលើចុងត្នោតចំបង្គោលរបង់ជង់ចុងចង្កាជាប់ឆ្កឹង ស្លាប់នៅកន្លែងកើតហេតុ ៗការនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំនុចដើមត្នោតខាងក្រោយភូមិ ជាន់លែង ឃុំមានជយ័ ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។ តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានអោយដឹងថា ជនរងគ្រោះឈ្នោះ ស្រី ឆាំ ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកឡើងត្នោតកៀនយកទឹកត្នោតធ្វើត្នោតជូរនិងធ្វើស្ករត្នោត។ តាមការអោយដឹងពីសមត្ថកិច្ចប៉ុស្តិ៍ មានជ័យ ដែលបានចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា មូលហេតុដែលជនរងគ្រោះធ្លាក់ ដោយរៀបរាប់ថាដើមត្នោត២ដើមនៅក្បែរគ្នា…
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ត្រូវបានតែងតាំងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប……..
ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃច័ន្ទ ០៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានប្រារព្ធពិធីតែងតាំង និងចូលកាន់តំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម…
ក្រសួងព័ត៌មាន សហការជាមួយក្រុមហ៊ុនហ្វេសប៊ុក នឹងលុបទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានមិនពិតចោល……..
រាជធានីភ្នំពេញ ៖ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញ្ញា ឆ្នាំ ២០២១មន្ត្រីជំនាញក្រសួងព័ត៌មាន ក្រោមកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនហ្វេសប៊ុក នឹងឈានទៅរកការបិទទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណី វីរុសកូរ៉ូណា និងព័ត៌មានក្លែងក្លាយ ផ្សេងទៀត ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាតិ។ ក្រសួងព័ត៌មានកំពុងបំពេញកិច្ចការយ៉ាងមមាញឹក ក្នុងការតាមដាន និងកំណត់រាល់វេបសាយ និងទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញករណីវីរុសកូរ៉ណា ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការភិតភ័យ។ វិធានការនេះ ធ្វើឡើងគ្រប់វេបសាយ និងទំព័រហ្វេសប៊ុកព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន និងមិនបានចុះបញ្ជី ដោយមានចំណាត់ការផ្សេងៗគ្នា…
