Latest Post

«ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ ក្រុមប្រឹក្សាសន្តិភាព ប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ យុវជនម្នាក់អង្គុយចុចទូរស័ព្ទលើម៉ូតូ​ ត្រូវរន្ទះជើងធ្លាក់ពីលើម៉ូតូ​នៅ​ស្រុកបសេដ្ឋ កម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបករណីសញ្ចរកម្ម ០១ករណី ជ្រកក្រោមស្លាកយីហោ ហាងស៊ុបមួយកន្លែង ស្ថិតនៅស្រុក សន្ទុក ខេត្តកំពង់ធំ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាំយកស្បែកជេីងសម្រាប់ចុះទឹកចំនួន៦០០គូ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី…..

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាំយកស្បែកជេីងសម្រាប់ចុះទឹកចំនួន៦០០គូ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នីជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល…

ទឹកអូរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងហក់ឡើងនៅយប់នេះ……..

ខេត្តបន្ទាយមានជ័យ÷យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ផងដែរថាដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បណ្តាលអោយទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរអោយបារម្មណ៍។ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រាចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ…

យុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មួយៗមានអាយុ ៦ ឆ្នាំទៅដល់ ក្រោម១២ ឆ្នាំ……

ខេត្តកំពង់ស្ពឺ÷ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេស ជាតិនិងលើកកម្ពស់សុខមាលភាពសង្គមនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានយកចិត្តទុកដាក់ដល់បងប្អូនកូនក្មួយចៅៗដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្តបន្តចាក់វ៉ាក់សាំង sinovac ទៅដល់ក្មួយៗជាសិស្សជាសិស្សានុសិស្សាលាបឋមសិក្សាក្នុងគោលបំណងឲ្យសាលានៅទូទាំងខេត្តបានបើកឡើងវិញក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម វ៉ីសំណាងអភិបាលនៃគណកំពង់ស្ពឺមានប្រសាសន៍ទៅកាន់មុខក្មួយៗនិងអាណាព្យាបាលសិស្ស នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ ។ នាព្រឹកនោះដែរអាណាព្យាបាលសិស្សានុសិស្ស មានសេចក្តីសោមនស្សរីករាយ និងសាទរ ជាមួយនឹងការបើកសាលាឡើងវិញ។ ក្នុងនោះដែរឯកឧត្តមអភិបាល ខេត្ត វ៉ី សំណាង តែសូមឱ្យគណៈគ្រប់គ្រងសាលា ត្រូវពិនិត្យសាលាណា ដែលពុំទាន់មានអាល់កុល-សាប៊ូ- ជែល និងឧបករណ៍វាស់កំដៅ សូមស្នើមករដ្ឋបាលខេត្ត ដើម្បីដាក់ឧបករណ៍ទាំងអស់នោះតាមសាលា រៀន។ សូមឲ្យអាជ្ញាធរ ភូមិ ឃុំ…

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត……

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន០២គ្រឿងដែលមានបំណងឆ្លងដែនទៅប្រទេសថៃ។ ដោយឃើញដូច្នេះកម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថាមានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់ ។ បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានរាយការណ៍និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់…….

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានឡើងជារៀងរាល់ថ្ងៃក្នុងទូទាំងខេត្តនិយាយរួម និង ដោយឡែកក្រុងសៀមរាប ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់កំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ…

ឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ……

ឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារភ្នំពេញ៖អគ្គិភ័យមួយបង្កពីការទុស្សេខ្សែភ្លើងបណ្តាលឱ្យឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រទាំងសម្ភារត្រូវភ្លើងឆេះអស់សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ។ អគ្គិភ័យនេះបានកើតឡើងនៅ ជាប់ផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។ពេលកើតហេតុត្រូវប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានវបានទូរសព្ទហៅកម្លាំងខាងពន្លត់អគ្គិភ័យចេញរថយន្តមកជួយបាញ់ពន្លត់។ ម្ចាស់ផ្ទះ ឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ។ បន្ទាប់មក រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គិភ័យនិងមានរថយន្តពន្លត់អគ្គិ របស់ក្រុមហ៊ុនបុរីប៉េងហួតចេញមកជួយបាញ់ទឹកពន្លត់ ភ្លើងក៏រលត់ទៅវិញដោយមិនបណ្ដាលឱ្យ មានគ្រោះថ្នាក់ដល់មនុស្សទេ។ម្ចាស់ផ្ទះរងគ្រោះបានឱ្យថា មូលហេតុនៃការឆេះនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីដោយភ្លើងបានឆេះបំផ្លាញសម្ភារមានតម្លៃជាច្រើនសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ៕

ឯកឧត្តម ជា សុផារ៉ា ៖ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)ថ្មី……

ឯកឧត្តម ជា សុផារ៉ា ៖ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)ថ្មី១ទៀត ដែលសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ… ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ស៊ុន…

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ក្នុងភូមិស្រែញរ ……..

រាជធានីភ្នំពេញ ÷រថយន្តបុកអ្នកជិះម៉ូតូបណ្ដាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់បុរសម្នាក់បើករថយន្តឡិចស៊ីសបានជ្រុលទៅបុកអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម កំពុងឆ្លងផ្លូវបណ្ដាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ធ្ងរ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។រថយន្តបង្កម៉ាកឡិចស៊ីស RX-330 ពាក់ផ្លាកលេខភ្នំពេញ 2AW-6395 ។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ពាក់ផ្លាកលេខភ្នំពេញ 1GX-4076 ។គេមិនទាន់បានដឹងពីអត្តសញ្ញាណអ្នកបើកបរនិងស្ត្រីរងគ្រោះនៅឡើយទេ។ បន្ទាប់កើតហេតុ កម្លាំង នគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកន្លែងកើតហេតុ នាំយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយ៕

ករណីចាប់ខ្លួនឪពុកមាម្នាក់រំលោភក្មួយស្រីក្នុងបន្ទប់ឡៅតឿមិនសម្រេច………..

រាជធានីភ្នំពេញ៖សមត្ថកិច្ចចាប់ខ្លួនបុរសជាឪពុកមាសាច់ថ្លៃម្នាក់បន្ទាប់ពីយកកាំបិតគំរាមប៉ងរំលោភក្មួយស្រីក្នុងបន្ទប់ឡៅតឿតែមិនបានសម្រេច។សមត្ថកិច្ចនេះបានកើតឡើងនៅផ្ទះជួលភូមិផ្សារតូចសងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវកាលពីល្ងាចថៃ្ងទី១៧ខែកញ្ញាឆាំ្ន២០២១។ជនសង្ស័យឈ្មោះយឿន ជា អាយុ៣៩ឆាំ្ន ទីលំនៅផ្ទះជួលកើតហេតុមានសារធាតុញៀនក្នុងខ្លួន។សម្ភារវត្ថុតាងមានកាំបិតបុ័ងតោ១ទុរវីស១។ សមត្ថកិច្ចឱ្យដឹងថា នៅល្ងាចថៃ្ងទី១៧ខែកញ្ញាស្ត្រីរងគ្រោះកំពុងដេកនៅក្នុងបន្ទប់ជួលជាន់ឡៅតឿ។ពេលនោះស្រាប់តែជនសង្ស័យ ត្រូវជាពូថៃ្ល បានចាក់សោរទា្វរឡើងចាប់ស្ត្រីជាក្មួយ រំលោភ និងយកកូនកាំបិទគំរាម ។តែត្រូវស្ត្រីរងគ្រោះចាប់កាំបិតបានប្រតាយប្រតបគ្នាហើយជនសង្ស័យបានវាយនិងចាប់ហែកសម្រាតខោធ្វើសកម្មភាពរំលោភ តែមិនបានសម្រេចព្រោះ ស្ត្រីរងគ្រោះស្រែកឱ្យគេជួយផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចជួយអន្តរាគមន៍ធាក់ទ្វារទំលុះចាប់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ ក្រោយ ពីសមត្ថកិច្ចសាកសួរជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការតាមបន្តតាមនីតិវិធី៕

ឃាត់ខ្លួនមនុស្ស០៦ នាក់ពាក់ព័ន្ធ នាំមនុស្សទៅរកការងារធ្វើ នៅប្រទេសថៃ……

ឃាត់ខ្លួនមនុស្ស០៦ នាក់ពាក់ព័ន្ធ នាំមនុស្សទៅរកការងារធ្វើ នៅប្រទេសថៃ ដោយមិនស្របច្បាប់បញ្ជូនទៅ សាលា ដំបូងខេត្តបន្ទាយមានជ័យ.!! ខេត្តបន្ទាយមានជ័យ : មេខ្យល់៦នាក់ពាក់ព័ន្ធនាំមនុស្សទៅរកការងាធ្វើនៅប្រទេសថៃ ដោយមិនស្របច្បាប់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបាន ប្រាប់ឲ្យដឹថាមេខ្យល់ទាំង៦នាក់ មានឈ្មោះ ១/ផុន សុហុភេទប្រុសអាយុ២៥ឆ្នាំ២/-ប្រាក់ វណ្ណៈ ភេទប្រុសអាយុ៣៦ឆ្នាំ,៣/វេត សារុំ ភេទប្រុសអាយុ២៦ឆ្នាំ,៤/កែវ សិរី ភេទប្រុសអាយុ៣១ឆ្នាំ,៥/លី…