Latest Post

«ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ ក្រុមប្រឹក្សាសន្តិភាព ប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» លោក ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់សកម្មជនគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ យុវជនម្នាក់អង្គុយចុចទូរស័ព្ទលើម៉ូតូ​ ត្រូវរន្ទះជើងធ្លាក់ពីលើម៉ូតូ​នៅ​ស្រុកបសេដ្ឋ កម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបករណីសញ្ចរកម្ម ០១ករណី ជ្រកក្រោមស្លាកយីហោ ហាងស៊ុបមួយកន្លែង ស្ថិតនៅស្រុក សន្ទុក ខេត្តកំពង់ធំ

បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ)

ជធានី​ភ្នំពេញ ៖ បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​កម្ពុជា​។ ខណៈ​សម្ពាធ​ទាប​សកម្ម​វិវដ្ដ​ទៅ​ជា​វិ​សម្ពាធ (Tropical Depression) ហើយនឹង​បន្ត​វិវដ្ដ​ទៅ​ជា​ព្យុះ​ទី​១៦ (Tropical Storm) នៅ​ពេល​ដើរ​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ តុងកឹង ហើយ​ព្យុះ​នេះ​ពុំ​មាន​ឥទ្ធិ​ពល​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ​។ ស្ថានភាព​បែប​នេះ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា អាច​នឹង​មាន​ភ្លៀង​ធ្លាក់ ហើយ​លាយឡំ​ជាមួយនឹង​ផ្គរ រន្ទះ​ផង​ដែរ​។ យោង​តាម​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែតុលា…

ពលករ​​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ​ ពលករ​​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្រោយមក​ជួបជុំ​សាច់ញាតិ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ​។នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ ឃើញ​ពលករ​ខ្មែរ​បាន​ត្រឡប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​១​ថ្ងៃ​រាប់រយ​នាក់ ក្រោយ​ត្រឡប់​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់​។ នគរបាល​ច្រក​ទ្វារ​រូប​នោះ​បាន​បញ្ជាក់​ថា​ ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ពលករ​ទៅ​ធ្វើការ​នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត និង​ចូល​ធ្វើការ​តាម​បន្ទាត់​ព្រំដែន​នៅ​ផ្សា​រុងក្លឿ​ ប្រទេស​ថៃ​។ នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា​ ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ គេសង្កេតឃើញ​មាន​​​បង​ប្អូន​ពលករ​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​មាន​រាប់រយ​​​នាក់​ ហើយ​ជា​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ជូន​ក្រ​ម៉ា​ម្នាក់​មួយ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​។ នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ពលករ​​ត្រឡប់​ចូល​មក​កម្ពុជា​ ​ហើយ​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ គឺ​មន្ត្រី​ជំនាញ​ច្រក​ទ្វារ​បាន​សម្រួល​បែបបទ​ជូន​អោយ​បាន​ទាន់​​ពេលវេលា​យ៉ាង​ល្អ​ប្រសើរ​និង​ឆាប់រហ័ស​ ៕…

មេដឹកនាំកំពូលអីរ៉ង់ព្រមានថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ «អំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាជាបន្ទាន់»

(ឌូបៃ)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ឈប់បន្ទាន់ មួយថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក Joe Biden បំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែលបានប្តេជ្ញាលុបបំបាត់ចលនាហាម៉ាស ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,៣០០ នាក់…

​ភ្ញៀវ​ទេសចរ​ជិត​២​លាន​នាក់​ធ្វើដំណើរ​ក​ម្សាន្ត​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​

​ភ្ញៀវ​ទេសចរ​ប្រមាណ​ ​១​,​៨​៩​លាន​នាក់​ ​បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ពិធី​បុណ្យភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ ​កើន​ឡើង​ ​៥​២​,​២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ​របាយការណ៍​របស់​​​ក្រសួង​ទេសចរណ៍​ ​បាន​បង្ហាញ​ថា​ ​ភ្ញៀវ​បរទេស​ប្រមាណ​ ​២​៧​,​០​០​០​នាក់​ ​កើន​ឡើង​ ​៩​០​,​៥​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ ​បាន​ធ្វើដំណើរ​ក​ម្សាន្ត​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​អំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​។​ ​របាយការណ៍​បង្ហាញ​ថា​ ​តំបន់​វប្បធម៌​ ​រួម​មាន​ខេត្ត​សៀមរាប​ ​ឧត្តរមានជ័យ​ ​កំពង់ធំ​ ​និង​ខេត្ត​ព្រះវិហារ​ ​ដោយ​កត់ត្រា​ចំនួន​ភ្ញៀវ​ទេសចរ​ចំនួន​ ​២​០​៤​,​៦​០​៧​នាក់​ ​និង​តំបន់​មាត់សមុទ្រ​ដូចជា​ ​ខេត្ត​ព្រះ​សី​ហ​នុ ​កែប​ ​កំពត​ ​និង​កោះ​កុង​ ​ដែល​មាន​ភ្ញៀវ​ទេសចរ​ចំនួន​ ​៣​៥​៧​,​០​៣​៩​នាក់​។​ ​តំបន់​ភាគ​ពាយ័ព្យ​មាន​ដូចជា​…

​ឧកញ៉ា​មិន​បង់​វិភាគទាន​បី​ឆ្នាំ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​ ​នឹង​ដកហូត​គោរមងារ​

​ចំពោះ​បុគ្គល​ដែល​មាន​គោរមងារ​ ​ឧកញ៉ា​ ​អាច​ត្រូវ​បញ្ចប់​ ​ឬ​ដកហូត​គោរមងារ​ក្នុង​ករណី​ ​បុគ្គល​ទាំង​នោះ​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​។​ ​ក្នុង​ព្រះរាជក្រឹត្យ​ ​ដែល​ឡាយព្រះហស្តលេខា​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​ឱ្យ​ដឹង​ថា​ ​គោរមងារ​ ​ឧកញ៉ា​ ​ដែល​អាច​ត្រូវ​បាន​បញ្ចប់​ ​ក្នុង​ករណី​បុគ្គល​សុំលាលែង​ពី​គោរមងារ​ឧកញ៉ា​ដោយ​ស្ម័គ្រចិត្ត​។​ ជា​បុគ្គល​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ជាប់គ្នា​ ​ដោយ​គ្មាន​មូលហេតុ​។​ ​ជា​បុគ្គល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ណា​មួយ​ ​និង​ជា​បុគ្គល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​២​២​ ​នៃ​ព្រះរាជក្រឹត្យ​នេះ​។​ ​ជា​បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ​សំណុំ​ឯកសារ​ស្នើ​សុំ​គោរមងារ​ឧកញ៉ា​របស់​បុគ្គល​នោះ​មាន​ការ​ក្លែង​បន្លំ​។​ ​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា​៖​ ​«​បែបបទ​និង​នីតិវិធី​នៃ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​»​។​ ​ក្នុង​មាត្រា​២​២​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​អ្នកឧកញ៉ា​ ​អ្នកឧកញ៉ា​ ​និង​ឧកញ៉ា​ ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​…

យោធាអ៉ីស្រាអែល អះអាងថាអ្នកស្លាប់ក្នុងការវាយប្រហាររបស់ហាម៉ាស កើនដល់ជាង ១,២០០នាក់

(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»។ គួរបញ្ជាក់ថា នៅខាងតំបន់ហ្កាហ្សាឯណោះវិញ មានមនុស្សជាង ៩០០នាក់ហើយបានស្លាប់នៅក្នុងការវាយប្រហារសងសឹកពីសំណាក់ អ៉ីស្រាអែល និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ក្រុមហាម៉ាសក៏ត្រូវបានគេរាយការណ៍ដែរថាបានចាប់មនុស្សជាច្រើនជាង ១០០នាក់ ជាចំណាប់ខ្មាំង ក្នុងនោះមានទាំងពលរដ្ឋអាមេរិក៕

ប្រធានាធិបតីប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃទី ៩ ខែតុលាដែលបាននិយាយថាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន RBC របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Abdel Hafiz Nofal ដែលបាននិយាយថាភាគី “បានឈានដល់កិច្ចព្រមព្រៀងដែលលោក Abbas នឹងមកទីក្រុងម៉ូស្គូ” ។ លោកបាននិយាយថា “យើងកំពុងរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការពីវិមានក្រឹមឡាំងពីប្រទេសរុស្ស៊ីអំពីពេលដែលដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅ” ។ លោកក៏បានចែករំលែកជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីថា ភាគីទាំងពីររក្សា “ទំនាក់ទំនងប្រចាំថ្ងៃ”។ កាលពីថ្ងៃទី ៩ ខែតុលា (ម៉ោងក្នុងស្រុក) អ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងនៃតំបន់ Gaza Strip…

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងយ៉ាងចាស់ដៃលើតំបន់នេះ។ ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ចំនួនមនុស្សរត់ភៀសខ្លួន បានកើនឡើងយ៉ាងគំហុកនៅទូទាំងតំបន់ Gaza…

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលនៅក្នុងប្រទេសអ៉ីរ៉ាក់ និងយេម៉ែន ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៉ីរ៉ង់បានគំរាមវាយប្រហារលើមូលដ្ឋានទ័ព របស់សហរដ្ឋអាមេរិក ដោយប្រើគ្រាប់មីស៊ីល និងយន្ដហោះដ្រូន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍គាំទ្រអ៉ីស្រាអែល នៅក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងតំបន់ Gaza ដែលកំពុងបង្ហាញពីសញ្ញារាលដាលកាន់តែធំ។ ការគំរាមខាងលើកើតមានឡើង ចំពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សន្យាបង្កើនការគាំទ្រទ្វេដងទៅដល់អ៉ីស្រាអែល នៅក្នុងឆ្លើយតបទៅនឹងការវាយប្រហារ របស់ក្រុមហាម៉ាស និងសន្យាផងដែរពីការបង្កើនការផ្ដល់អាវុធបន្ថែម បន្ទាប់ពីបានដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង នាវាចម្បាំង និងយន្ដហោះចម្បាំងបន្ថែមទៅកាន់ សមុទ្រមេឌីទែររ៉ាណេខាងកើត…