ករណីឡានសុាំយ៉ុងគេចឡានដឹកស្រូវបាត់បង់ម្ចាស់ការក្រឡាប់ផ្ងារជើងឡើងលើនៅស្រុកគីរីវង្ស(បឋម)
ខេត្តតាកែវ ÷ នៅយប់ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 មានករណីក្រឡាប់ឡានដែលស្ថិតនៅក្នុង ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ វេលាម៉ោង 1:00 ជិត 2 រំលងអាធ្រាត ហើយករណីក្រឡាប់ឡាននេះគឺបណ្ដាលមកពីការគេចឡានដឹកស្រូវ បានធ្វើឱ្យឡានម៉ាកសាំយ៉ុងក្រឡាប់ធ្លាក់ជើងថ្នល់។
ករណីបុរសម្នាក់បេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ត្រូវបានឃាត់ខ្លួន
រាជធានីភ្នំពេញ ÷ បុរសម្នាក់ឈ្មោះ នេត នីសា ដែលបានបេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ២:០០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ។ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបន្តនីតិវិធី និងមានចំណាត់ការលេីករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២ និង៤០នាទីរំលងអាធ្រាត ត្រង់ចំណុចមុខធនាគារហត្ថា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាលឱ្យកម្មករប្រមូលសំរាមស្លាប់ចំនួន ០២នាក់ និងរបួសធ្ងន់ចំនួន ០១នាក់ ។…
អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់
អាជីវករផ្សារព្រែកជ្រៃផ្ទុះការតវ៉ាប្រធានផ្សារព្រែកជ្រៃដំឡើងថ្លៃក្នុងផ្សារមិនប្រក្រតីធ្វើអោយប៉ពាល់ដល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ រាជធានីភ្នំពេញ ÷ នៅថ្ងៃច័ន្ទ ទី ១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣៤នាទី អាជីវិករផ្សារព្រែកជ្រៃជាច្រើនតូប ផ្ទុះការតវ៉ា ស្នើរសុំលុបលុយ70$ ដែលបន្តកុងត្រា1 សេវាបន្តកិច្ចកុងត្រាសាធារណ: 1000$2 ផ្សារធំ 500$3 គ្រែល់ដូរ 300$និងសេវាកុងទ័រទឹក ភ្លើង១២០០០៛ លុបចោលការទាមទារសេវាបញ្ជាក់សិទ្ធិ ទាំងនេះចោល។ ក្រោយពីក្រុមអាជីវករបានធ្វើការតវាអស់រយ:ពេលជិត៤ម៉ោង រួចមកក្រោមការដឹកនាំដោយលោក អភិបាលរងខណ្ឌដង្កោបានចុះមកដល់កន្លែងតវាជាក់ស្តែងនៅផ្សារព្រែកជ្រៃ និងធ្វើការសម្របសម្រួលជូនបងប្អូនអាជីវករ ជាមួយប្រធានផ្សារព្រែកជ្រៃអោយរក្សានូវតម្លៃដ៏ដែលដោយមិនមានការដំឡើងនូវតម្លៃអ្វីទាំងអស់ដោយរង់ចាំដោះស្រាយតម្លៃនាពេលក្រោយៗទៀត ។សូមអរគុណ(ព័ត៌មានបឋម)
មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ
រាជធានីភ្នំពេញ ÷កាលពីវេលាម៉ោង៥:១៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរនិងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង មកដល់កន្លែងកេីតហេតុ ទំរាំតែគាស់ទ្វារដែលចាក់គន្លឺះនិងសោ២ជាន់ ចូលអន្តរាគមន៍បាញ់ពន្លត់បាន តែជាអកុសលមនុស្សដែលជាប់ខាងក្នុងត្រូវបានភ្លេីងឆេះស្លាប់ ដោយសមត្ថកិច្ចបានអោយដឹងថា រកឃេីញសពអ្នកជាប់ក្នុងនោះចំនួន៤នាក់ហេីយ សម្ភារៈខូចខាតអស់ស្ទេីរទាំងស្រុង ចំណែករថយន្ត២គ្រឿងក៏ឆេះខ្ទេចផងដែរ នៅតាមផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។បឋម
ក្ដៅៗ! អគ្គីភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ធអស់ជាច្រើនខ្នង ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូងទី១ (Yong Sokhara)
សូមថ្លែងអំណរគុណដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមននិងលោក ឆេង ជៀក ចៅសង្កាត់ទួលទំពូងទី១ លោកចំរើន សុខលីមប្រធានផ្សារទួលទំពូងលោកឈុន ស្រ៊ុន នាយប៉ុស្តិ៍សង្កាត់ ដែលបានអន្តរាគមន៍ជួយឲ្យរថយន្តពន្លត់អគ្គីភ័យមកពន្លត់រលត់បានទាំងស្រុងទាន់ពេលវេលាផ្ទះលេខ៩៧+៩៩អឺ០អឺ១ លក់ទូរស័ព្ទផ្លូវ៤៤០ ភូមិ៣ សង្កាត់ទួលទំពូងទី១ មិនឆាប់ឆេះរាល់ដាលដល់ផ្ទះបងប្អូនដ៍ទៃ និងបងៗកងម្លាំងពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញដែលបានចូលរួមសហការណ៍ការជួយគ្នាក្នុងពេលមានអាសន្នមួយ នេះជាកាយវិការមួយដែលពលរដ្ឋយើងត្រូវបន្តធ្វើ ðððððððððð។ sadasfw
ស្រ្តីជាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកប្រុសស្រី ៣នាក់ ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ (ទំលាក់យោង)
រាជធានីភ្នំពេញ ÷កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ៏យ រាជធានីភ្នំពេញ។ ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ វ៉ន ពីង ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ តែជំនាញទម្លាក់ យកទ្រព្យសម្បត្តិ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រជាពល រដ្ឋបានឲ្យដឹងថា មុខជនសង្ស័យដដែលៗ ចាប់បានជាប់ទោសមិនដែលបានយូរ មិនដឹងថាយ៉ាងដូចម្តេច ។ ចំណែកជនរងគ្រោះមាន…
សង្ស័យពុលចំណីអាហារបណ្តាលអោយប្តីប្រពន្ធពីរនាក់ស្លាប់ក្នុងបន្ទប់ជួល (ព័ត៌មានបឋម)
រាជធានីភ្នំពេញ÷ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១មានករណីគូរដណ្ដឹងទាំង ២នាក់ បែកពពុះមាត់ ស្លាប់នៅក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុនៅឡើយ .ស្ថិតនៅចំណុច ទីតាំងផ្ទះលេខ283 ផ្លូវលំ ក្រុមទី6 ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបានស្លាប់ទាំងពីរមានឈ្មោះដូចខាងក្រោម÷1/.ភន បូរី ភេទស្រី អាយុ 20ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន2/.ជី វ៉ា ភេទប្រុស អាយុ 25ឆ្នាំ មុខរបរ…
ប្រជាពលរដ្ឋ០៦គ្រួសារធ្វើការស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ ចំពោះការកាន់កាប់ដីចំការមួយជាច្រើនកន្លែង
ខេត្តកោះកុង ÷តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋមកអង្គភាពខ្មែរអ៊ុីប៊ុក ញូស៍បានចុះទៅទីតាំងជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ០៦គ្រួសាររស់នៅភូមិ គគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង រងនូវភាពអយុត្តិធម៌សង្ស័យថាមានការរំលោភបំពានលើការកាន់កាប់ដីចំការរបស់ពួកគាត់ពីសំណាក់អាជ្ញាធរស្រុកថ្មបាំង ។ តាមការធ្វើបទសម្ភាសន៍ជាក់ស្តែងជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៦គ្រួសារជាតំណាងអោយប្រជាពលរដ្ឋបានបង្ហើបប្រាប់ដល់អង្គភាពយើងថា ÷ប្រជាពលរដ្ឋបានមកអាស្រ័យផលនៅទីតាំងភូមិសាស្រ្តខាងលើតាំងពីឆ្នាំ២០១២ដើម្បីធ្វើស្រែចំការ ដាំចេក ខ្នុរ ទុរ៉េន ស្វាយ ពោតសម្រាប់ចិញ្ចឹមជីវិត ហើយមានបងប្អូនមួយចំនួនទៀតបានទិញដីពីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលអាស្រ័យផលលើដីនោះដូចគ្នាដោយមិនមានជាឯកសារបញ្ជាក់ពីអជ្ញាធរនោះទេ?។ យោងលើពាក្យសុំអន្តរាគមន៍ដល់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សុំកុំអោយលោកអភិបាលស្រុកថ្មបាំងដកហូតដីដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ២០១២មកអោយអ្នកផ្សេងជាអ្នកកាន់កាប់ជំនួសទៅវិញនៅម្តុំវាលទ្រាកស្ថិតនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុុំ ស្រុកថ្មបាំង ខេត្តកោះកុង។…
លោក វណ្ណា ម៉ាប់ បាននាំយកថវិការមួយចំនួនជូនដល់កងកម្លាំង
គណ:បញ្ជាការឯកភាពស្រុក និងជាប្រធានលេខាធិការដ្ឋានដឹកនាំដោយ លោក វណ្ណា ម៉ាប់ បាននាំយកថវិការមួយចំនួនជូនដល់កងកម្លាំង ស្រុកពេជ្រាដា ÷នៅថ្ងៃអង្គារ ៦ កើត ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 លោក វណ្ណា ម៉ាប់ អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់លោក មេីល សឿន អភិបាលស្រុក បាននាំយកថវិកា ចំនួន៤០០,០០០៛ ចុះសួរសុខទុក្ខកងកម្លាំងឈរជេីងនៅផ្ទះប្រជាពលរដ្ឋ បានធ្វេីចត្តាឡីស័កនៅភូមិពូទឺត…
អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្តច្បាប់ចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ
អាជ្ញាធររាជធានីភ្នំពេញ នឹងចុះអនុវត្តច្បាប់ចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយនៅចុងសប្តាហ៍រាជធានីភ្នំពេញ÷ ប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ នឹងចុះអនុវត្តចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយទាំងនោះ ។បើតាមប្រភពព័ត៌មានពីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញឱ្យដឹងថា ខណ្ឌចំនួន០៧ ក្នុងរាជធានីភ្នំពេញមានភូមិសាស្ត្រជាប់ទន្លេរួមមានៈ ខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌចំការមន ,ខណ្ឌដូនពេញ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ។ ប៉ុន្តែខណ្ឌដែលមានសំណង់មិនរៀបរយ និងការប្រកបមុខរបរ…
