2024 ទីផ្សារបណ្តាញ Network Marketing
https://www.youtube.com/watch?v=JfQKov3anIU
sapormeanahbongsart
https://www.youtube.com/watch?v=JfQKov3anIU
យើងគឺជាប្រព័ន្ធ គ្រប់គ្រង ដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជាដែលធ្វើអោយអតិថិជនច្រើនជោគជយ័។ ទំនាក់ទំនងមកយើងដើម្បីធ្វើការប្រឹក្សាយោបល់ពីអ្នកជំនាញដោយភ្ទាល់ តាមរយៈ លេខ : 066 66 55 23/ 010 66 55 23/ 092 66 55 23 ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Network Marketing ប្រពន្ធ័គ្រប់គ្រង ការលក់ និង ប្រពន្ធ័គ្រប់គ្រង Sales Management System…
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងរៀបចំធ្វើនៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ នៅខេត្តកែប។ ឆ្នាំនេះជាលើកទី១០ដែលប្រទេសកម្ពុជានឹងរៀបចំពិធីបុណ្យសមុទ្រ និងជាលើកទី៣ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យមួយនេះ។ ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេស។ ការបញ្ជាក់ពីកាលបច្ឆេទរៀបចំពិធីបុណ្យសមុទ្រនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយទាក់ទងនឹងការងាររៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែបកាលពីថ្ងៃចន្ទ។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី១០ បានដឹកនាំកិច្ចប្រជុំនេះជាមួយក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យលើផែនការរៀបចំពិធីបុណ្យសមុទ្រ។ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ឆ្លងកាត់ពិធីបុណ្យសមុទ្រលើកនេះសម្រាប់ខេត្តកែបជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍កាន់តែមានភាពមមាញឹកបន្ថែមទៀតតាមរយៈការផ្សព្វផ្សាយបន្ថែមទៅកាន់អ្នកទេសចរអំពីសក្តានុពលដែលខេត្តមានក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខនេះ។ លោកបានដាក់គោលដៅរៀបចំពិធីបុណ្យសមុទ្រលើកនេះ គឺត្រូវតែមានភាពសប្បាយរីករាយនិងអស្ចារ្យតាមរយៈការបង្កើតកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃនិងពេលយប់ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីរំពឹងថា៖…
ខេត្តកំពត ៖ ក្នុងរយ:ពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត-ឆ្ងាយបានជាង៩៦.០០០នាក់ ដែលមានការកើនឡើងប្រមាណ២៤,៥២% បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត-រាជធានីចំនួន៩៦.៥៦៥នាក់ បានចូលមកសម្រាកលំហែកម្សាន្តតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត ។ លោកប្រធានមន្ទីរបានបន្តទៀតថា ចំនួនភ្ញៀវទេសចរឆ្នាំនេះ គឺមានការកើនឡើងប្រមាណ២៤,៥២% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។…
ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ហូរកាត់ផ្លូវមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ទល់នឹងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បែរក្លាយទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរក្នុងការមកលេងទឹកជំនន់នេះ ក្នុងនោះ អាជ្ញាធរបានធ្វើការជូនដំណឹងផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ប្រយ័ត្នកូនចៅលង់ទឹកជាយថាហេតុ ។ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារបានចុះទៅដល់កន្លែងកើតហេតុ លោកបាននិយាយថា ទឹកជំនន់ដែលហូរកាត់ផ្លូវនោះប្រហែល៣តឹក ក្នុងនោះ លោកបានឃើញមានប្រជាពលរដ្ឋ រាប់រយនាក់នាំគ្នាសម្រុកមកលេង និងធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងទឹកចង់ពាក់កណ្តាលម៉ូតូ ក្នុងនោះលោកក៏បានឃើញមានក្មេង ចាស់ ប្រុស ស្រី នាំគ្នាចុះទៅលេងទឹកជ្រៅយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភពីលង់ទឹកនោះឡើយ…
ភ្ញៀវទេសចរប្រមាណ ១,៨៩លាននាក់ បានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានានៅទូទាំងប្រទេសក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ កើនឡើង ៥២,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវបរទេសប្រមាណ ២៧,០០០នាក់ កើនឡើង ៩០,៥ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ បានធ្វើដំណើរកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ របាយការណ៍បង្ហាញថា តំបន់វប្បធម៌ រួមមានខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ ដោយកត់ត្រាចំនួនភ្ញៀវទេសចរចំនួន ២០៤,៦០៧នាក់ និងតំបន់មាត់សមុទ្រដូចជា ខេត្តព្រះសីហនុ កែប កំពត និងកោះកុង ដែលមានភ្ញៀវទេសចរចំនួន ៣៥៧,០៣៩នាក់។ តំបន់ភាគពាយ័ព្យមានដូចជា…
ចំពោះបុគ្គលដែលមានគោរមងារ ឧកញ៉ា អាចត្រូវបញ្ចប់ ឬដកហូតគោរមងារក្នុងករណី បុគ្គលទាំងនោះមិនបានបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំ ជាប់គ្នាដោយគ្មានមូលហេតុ។ ក្នុងព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃពុធ បានឱ្យដឹងថា គោរមងារ ឧកញ៉ា ដែលអាចត្រូវបានបញ្ចប់ ក្នុងករណីបុគ្គលសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។ ជាបុគ្គលមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ។ ជាបុគ្គលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងជាបុគ្គលត្រូវបានរកឃើញថាបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យនេះ។ ជាបុគ្គលដែលត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់បុគ្គលនោះមានការក្លែងបន្លំ។ ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «បែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ»។ ក្នុងមាត្រា២២ បានឱ្យដឹងថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់…
បាងកក: ទិន្នន័យគយថៃ បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ដោយកើនឡើង៩.៤៧%បើធៀបនឹងជាង៤៣៨លានដុល្លារ ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំនៃការជួញដូររវាងកម្ពុជា និងថៃ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ សម្រេចបានជាង១,៧ពាន់លានដុល្លារ ដោយធ្លាក់ចុះ៨,៧៨%ដូចបានបង្ហាញតាមរយៈតួលេខគយថៃ ដែលត្រូវបានប្រមូលចងក្រងក្នុងព្រឹត្តិបត្រ “ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិ”។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា។ ទន្ទឹមនឹងនេះដែរ កម្ពុជា បាននាំចូលទំនិញពីប្រទេសថៃ ក្នុងទំហំជាង១,២ពាន់លានដុល្លារ ដោយធ្លាក់ចុះ១៤,៣៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសថៃ…
គម្រោង “ព្រែកជីកហ្វូណនតេជោ” គម្រោង “ព្រែកជីកហ្វូណនតេជោ” ជាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ជាគម្រោងប្រវត្តិសាស្ត្រដំបូងគេក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ។ គម្រោងនេះ នឹងជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងរួមចំណែកធ្វើអោយសង្គមកម្ពុជា កាន់តែមានវឌ្ឍនភាព ខ្លាំងឡើង។ ការសាងសង់ផ្លូវទឹកថ្មីនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយពេលប្រហែល៤ឆ្នាំដើម្បីបញ្ចប់ ដោយចំណាយថវិកាចំនួន ១៧០០ ពាន់លានដុល្លារ។
ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Sophat Technology ផ្តល់ជូននូវ វិបសាយ និងប្រពន្ធ័គ្រប់គ្រង ល្អបំផុតសម្រាប់អាជីវកម្មគ្រប់ប្រភេទ ការរីកចម្រើនរបស់អតិថិជន គឺជាគោលដៅរបស់យើង ទំនាក់ទំនងព័ត៌មានបន្ថែម ដើម្បីធ្វើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ៖ ប្រពន្ធ័គ្រប់គ្រង បណ្តាញទីផ្សារ Network Marketing ប្រពន្ធ័គ្រប់គ្រង ការលក់ និង ប្រពន្ធ័គ្រប់គ្រងជាច្រើនទៀត Sales Management System ប្រព័ន្ធគ្រប់គ្រងប្រាក់កម្ចី Loan management system ប្រព័ន្ធគ្រប់គ្រងស្តុក stok Management…