ទីតាំងទូហ្គេមផ្ទះលក់អេតចាយ (ដីឡូតិ៍) ផ្លូវលេខ៧៨C ក្នុងសង្កាត់ស្ទឹងមានជ័យទី១ នៅតែបន្តបើកលេងយ៉ាងគឃ្លើនសមត្ថកិច្ចមិនមានវិធានការណ៍បង្ក្រាប
ភ្នំពេញ ៖ ទីតាំងទូហ្គេមមួយកន្លែងស្ថិតនៅផ្ទះទិញលក់អេតចាយ (ដីឡូតិ៍) ស្ថិតនៅផ្លូវលេខ៧៨C សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅតែបន្តបើកលេងជារៀងរាល់ថ្ងៃ គ្មានសមត្ថកិច្ចណាមកធ្វើការបង្ក្រាបទាល់តែសោះ ហាក់ដូចជាបណ្ដែតបណ្ដោយខ្លាំងមែនទែន។ បើតាមប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ឲ្យដឹងថា ៖ ទីតាំងខាងលើនេះសំបូរទៅដោយអ្នកញៀនល្បែង ជាក្មេងស្ទាវ ក្មេងទំនើង និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលបានលេងជាប្រចាំថ្ងៃគ្មានខ្លាចសមត្ថកិច្ចសូម្បីតែបន្ដិច។ សូម្បីតែប្រសាសន៍អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅតែគ្មានប្រសិទ្ធភាពសម្រាប់ទីតាំងនេះ ព្រោះតែកន្លែងនេះបានបើកលេងយ៉ាងសេរីជាទីបំផុតដុះស្លែរាប់ឆ្នាំទៅហើយ។ គួររំលឹកថា ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩…
