Category: ព័ត៌មានជាតិ

ករណីអាវុធហត្ថចុះឃាត់ខ្លួនជនជាតិចិនចំនួន១០៤នាក់ នៅក្នុងអគារខុនដូរមួយកន្លែង …

(ដឹងការពិតហើយ )ករណីអាវុធហត្ថចុះឃាត់ខ្លួនជនជាតិចិនចំនួន១០៤នាក់ នៅក្នុងអគារខុនដូរមួយកន្លែង .. ​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ចុះ​ឡោម​ព័ទ្ធ​អគារ​ខុន​ដូ​ដែល​មានកំ​ពស់​ជាង​១០​ជាន់​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ប្រុស​ស្រី សរុប​ចំនួន​១០៤​នាក់ (​ស្រី​២១​នាក់​) ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែសីហា​នេះ នៅ​ចំណុច​អគារ​ខុន​ដូរ​ទីតាំង​លេខ​៩៧ ផ្លូវ​៥០៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​សហការ​ចូលរួម​អំពី​សំណាក់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ខុន​ដូ​ដែល​មានកំ​ពស់​ជាង​១០​ជាន់​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​៥០៨ ខាងលើ ។ ក្នុង​ការ​ចុះ​ឡោម​ព័ទ្ធ​អគារ​ខុន​ដូ​នេះ​ដែរ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន…

ឯកឧត្តម ខៀវ កាញ៉ារិទ្ធរដ្ឋមន្ត្រីក្រសួងពត៍មានបានចេញមុខបញ្ជូនមេធាវីប្រចាំក្រសួង២រូប

ឯកឧត្តម ខៀវ កាញ៉ារិទ្ធរដ្ឋមន្ត្រីក្រសួងពត៍មានបានចេញមុខបញ្ជូនមេធាវីប្រចាំក្រសួង២រូបដើម្បីសម្របសម្រួលអ្នកការសែតទាំង០៨នាក់ ខេត្តព្រះវិហារ ÷កាលពីថ្ងៃទី១១ ១១ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញ៉ារិទ្ធរដ្ឋមន្ត្រីក្រសួងពត៍មានបានឲ្យជួយការពារអ្នកកាសែត៨រូបដែលត្រូវឈ្មួញឈើដាក់អន្ទាក់រុញឲ្យអាជ្ញាធរខេត្តព្រះវិហ៊ារចាប់ខ្លួនកាលពីដើមខែមិថុនាហើយត្រូវបានតុលាការឃុំខ្លួន។ អ្នកកាសែត៨រូបមានស្រីប្រុស(ដោះលែង១រូបព្រោះភរិយាឈឺចិត្តគាំងបេះដូងត្រូវបានតុលាការខេត្តព្រះវិហារដែលមានចៅក្រមឈ្មោះ លោក ទីវ វិសាល និងព្រះរាជអាជ្ញារង ឈ្មោះលោក គឹម សំលេង ធ្វើការចោទចោទប្រកាន់ពី.បទកំហែងយក.និងបញ្ជូនខ្លួនទៅផ្ញើរនៅគុកបណ្តោះអាសន្ននាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រងចាំការបើកសវនាការអង្គសេចក្តីមួយរយៈ។

ក្រុមអ្នកបើកឡានធំៗដឹកដីប្រមូលផ្ដុំគ្នានៅផ្លូវ៦០ម៉ែត្រដើម្បីតវ៉ាស្នើសុំបីចំនុចដល់ក្រសួងសាធារណ:ការនិងដឹកជញ្ជូនពិសេសកន្លែងជញ្ជីងថ្លឹងរថយន្ត(បឋម)

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើផ្លូវ60ម៉ែត្រ មានអ្នកបើកបរឡានធំជាច្រើន ប្រមូលផ្ដុំតវ៉ារឿងក្រសួងសាធារណការ ចាប់ឡានដឹកខ្សាច់របស់ពួកគាត់ ផាកពិន័យតឹងរឹង និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំ។ តាមបដាស្នើសុំគឺមានសរសេរថា សូមស្នើសុំ ក្រសួងសាធាណការ មេត្តាជួយបន្ធូរបន្ថយទៅលើការដឹកជញ្ជូន ដី ខ្សាច់ ថ្មសូមសម្ដេចពុកជួយដោះស្រាយបញ្ហាជញ្ជីងឲ្យកូនចៅក្រុមឡានដឹកដីបានដឹកផង ហើយការស្នើសុំរបស់ពួកគាត់មានចំនួន ៣ ចំណុច។ ១- កុំចាប់ឡានទុករយៈពេលមួយឆ្នាំ២- ត្រឹមពិន័យជាទឹកប្រាក់បានហើយ៣- សុំក្រសួងបន្ថែមចំនួនផ្ទុកឲ្យបានលើសមុន។ ក្រោយពីឃើញការតវ៉ានេះ មហាជនចោទជាសំណួរថា ច្បាប់ពួកគាត់មិនចូលរួមគោរព គិតតែពីសុំការលើកលែងបែបនេះ មិនគួរទទួលយកបានទេ…

ករណីបុរសម្នាក់បេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់​ របួសធ្ងន់ម្នាក់​ត្រូវបានឃាត់ខ្លួន

រាជធានីភ្នំពេញ ÷ បុរសម្នាក់ឈ្មោះ​ នេត​ នីសា​ ដែលបានបេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់​ របួសធ្ងន់ម្នាក់​ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង​ ២:០០នាទី​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ ។ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបន្តនីតិវិធី និងមានចំណាត់ការ​លេីករណី​គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី​១២​ ខែកក្កដា​ ​ឆ្នាំ២០២១​ វេលាម៉ោង​ ០២​ និង៤០នាទីរំលងអាធ្រាត​ ត្រង់ចំណុចមុខធនាគារហត្ថា​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ដែលបណ្តាលឱ្យ​កម្មករប្រមូលសំរាម​ស្លាប់​ចំនួន ០២នាក់​ និងរបួសធ្ងន់​ចំនួន​ ០១នាក់ ។…

មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ

រាជធានីភ្នំពេញ ÷កាលពីវេលាម៉ោង៥:១៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរនិងសមត្ថកិច្ច​ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​ មកដល់កន្លែងកេីតហេតុ​ ទំរាំតែគាស់ទ្វារដែលចាក់គន្លឺះនិងសោ២ជាន់ ចូលអន្តរាគមន៍បាញ់ពន្លត់បាន តែជាអកុសលមនុស្សដែលជាប់ខាងក្នុងត្រូវបានភ្លេីងឆេះស្លាប់ ដោយសមត្ថកិច្ចបានអោយដឹងថា រកឃេីញសពអ្នកជាប់ក្នុងនោះចំនួន៤នាក់ហេីយ សម្ភារៈខូចខាតអស់ស្ទេីរទាំងស្រុង​ ចំណែករថយន្ត២គ្រឿងក៏ឆេះខ្ទេចផងដែរ នៅតាមផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​។បឋម

ក្ដៅៗ! អគ្គីភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ធអស់ជាច្រើនខ្នង ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូងទី១ (Yong Sokhara)

សូមថ្លែងអំណរគុណដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមននិងលោក ឆេង ជៀក ចៅសង្កាត់ទួលទំពូងទី១ លោកចំរើន សុខលីមប្រធានផ្សារទួលទំពូងលោកឈុន ស្រ៊ុន នាយប៉ុស្តិ៍សង្កាត់ ដែលបានអន្តរាគមន៍ជួយឲ្យរថយន្តពន្លត់អគ្គីភ័យមកពន្លត់រលត់បានទាំងស្រុងទាន់ពេលវេលាផ្ទះលេខ៩៧+៩៩អឺ០អឺ១ លក់ទូរស័ព្ទផ្លូវ៤៤០ ភូមិ៣ សង្កាត់ទួលទំពូងទី១ មិនឆាប់ឆេះរាល់ដាលដល់ផ្ទះបងប្អូនដ៍ទៃ និងបងៗកងម្លាំងពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញដែលបានចូលរួមសហការណ៍ការជួយគ្នាក្នុងពេលមានអាសន្នមួយ នេះជាកាយវិការមួយដែលពលរដ្ឋយើងត្រូវបន្តធ្វើ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏។ sadasfw

ស្រ្តីជាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកប្រុសស្រី ៣នាក់ ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ (ទំលាក់យោង)

រាជធានីភ្នំពេញ ÷កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងផ្សារទួលពង្រ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ៏យ រាជធានីភ្នំពេញ។ ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ វ៉ន ពីង ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ តែជំនាញទម្លាក់ យកទ្រព្យសម្បត្តិ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រជាពល រដ្ឋបានឲ្យដឹងថា មុខជនសង្ស័យដដែលៗ ចាប់បានជាប់ទោសមិនដែលបានយូរ មិនដឹងថាយ៉ាងដូចម្តេច ។ ចំណែកជនរងគ្រោះមាន…

សង្ស័យពុលចំណីអាហារបណ្តាលអោយប្តីប្រពន្ធពីរនាក់ស្លាប់ក្នុងបន្ទប់ជួល (ព័ត៌មានបឋម)

រាជធានីភ្នំពេញ÷ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១មានករណីគូរដណ្ដឹងទាំង ២នាក់ បែកពពុះមាត់ ស្លាប់នៅក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុនៅឡើយ .ស្ថិតនៅចំណុច ទីតាំងផ្ទះលេខ283 ផ្លូវលំ ក្រុមទី6 ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបានស្លាប់ទាំងពីរមានឈ្មោះដូចខាងក្រោម÷1/.ភន បូរី ភេទស្រី អាយុ 20ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន2/.ជី វ៉ា ភេទប្រុស អាយុ 25ឆ្នាំ មុខរបរ…

ប្រជាពលរដ្ឋ០៦គ្រួសារធ្វើការស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ ចំពោះការកាន់កាប់ដីចំការមួយជាច្រើនកន្លែង

ខេត្តកោះកុង ÷តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋមកអង្គភាពខ្មែរអ៊ុីប៊ុក ញូស៍បានចុះទៅទីតាំងជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ០៦គ្រួសាររស់នៅភូមិ គគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង រងនូវភាពអយុត្តិធម៌សង្ស័យថាមានការរំលោភបំពានលើការកាន់កាប់ដីចំការរបស់ពួកគាត់ពីសំណាក់អាជ្ញាធរស្រុកថ្មបាំង ។ តាមការធ្វើបទសម្ភាសន៍ជាក់ស្តែងជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៦គ្រួសារជាតំណាងអោយប្រជាពលរដ្ឋបានបង្ហើបប្រាប់ដល់អង្គភាពយើងថា ÷ប្រជាពលរដ្ឋបានមកអាស្រ័យផលនៅទីតាំងភូមិសាស្រ្តខាងលើតាំងពីឆ្នាំ២០១២ដើម្បីធ្វើស្រែចំការ ដាំចេក ខ្នុរ ទុរ៉េន ស្វាយ ពោតសម្រាប់ចិញ្ចឹមជីវិត ហើយមានបងប្អូនមួយចំនួនទៀតបានទិញដីពីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលអាស្រ័យផលលើដីនោះដូចគ្នាដោយមិនមានជាឯកសារបញ្ជាក់ពីអជ្ញាធរនោះទេ?។ យោងលើពាក្យសុំអន្តរាគមន៍ដល់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សុំកុំអោយលោកអភិបាលស្រុកថ្មបាំងដកហូតដីដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ២០១២មកអោយអ្នកផ្សេងជាអ្នកកាន់កាប់ជំនួសទៅវិញនៅម្តុំវាលទ្រាកស្ថិតនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុុំ ស្រុកថ្មបាំង ខេត្តកោះកុង។…

លោក វណ្ណា ម៉ាប់ បាននាំយកថវិការមួយចំនួនជូនដល់កងកម្លាំង

គណ:បញ្ជាការឯកភាពស្រុក និងជាប្រធានលេខាធិការដ្ឋានដឹកនាំដោយ លោក វណ្ណា ម៉ាប់ បាននាំយកថវិការមួយចំនួនជូនដល់កងកម្លាំង ស្រុកពេជ្រាដា ÷នៅថ្ងៃអង្គារ ៦ កើត ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 លោក​ វណ្ណា​ ម៉ាប់​ អភិបាលរងស្រុក​ តំណាងដ៏ខ្ពង់ខ្ពស់លោក​ មេីល​ សឿន​ ​អភិបាលស្រុក​ បាននាំយកថវិកា​ ចំនួន៤០០,០០០៛​ ចុះសួរសុខទុក្ខកងកម្លាំងឈរជេីងនៅផ្ទះប្រជាពលរដ្ឋ បានធ្វេីចត្តាឡីស័កនៅភូមិពូទឺត​…