សមត្ថកិច្ចសហការគ្នា តាមប្រមាញ់ចាប់ខ្លួនអ្នករត់កង់បីឥណ្ឌាម្នាក់ក្រោយពីហិង្សាចាក់ជនជាតិចិននៅ ខេត្តព្រះសីហនុហើយរត់ទៅសំងំលាក់ខ្លួននៅឯខេត្ត……
ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចជំនាញចំនួន ២ ខេត្ត គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានសហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបេនឡានក្រុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ពន្ធអំពើហិង្សាមានស្ថានទម្ងន់ទោស (ប្រើកាំបិតចាក់ជនជាតិចិន បណ្តាលឲ្យរបួសធ្ងន់) បន្ទាប់ពីជនសង្ស័យបានបង្កហេតុនៅមាត់សមុទ្រខេត្តព្រះសីហនុ រួចរត់ទៅសម្ងំលាក់ខ្លួននៅឯខេត្តសៀមរាប ។ ជនសង្ស័យឈ្មោះ ថង សម្បត្តិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ផាសអាប់កង់បីឥណ្ឌា ស្នាក់នៅសង្កាត់លេខ៣…
