ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះ ពិនិត្យយុទ្ធនាការ នៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដើម្បីការពារកុមារ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការ បើកសាលារៀនឡើងវិញទូទាំងប្រទេស ។ ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងដល់កុមារ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ…
