ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចចូលខ្លួនជាអ្នកដឹកនាំលើការងារសាងសង់បញ្ចប់គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A និងគម្រោងជ្រែ១០០ មានទីតាំងស្ថិតនៅភូមិអន្លង់ស្តែង និងភូមិជ្រៃ១០០ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ទន្ទឹមនេះក៏ត្រូវធ្វេីការពិនិត្យ ស្រាវជ្រាវ និងបង្កក រាល់អចលនទ្រព្យទាំងអស់ និងផ្តល់ព័ត៌មានអត្តសញ្ញាណ រៀបចំបញ្ជីសម្រង់បញ្ជាក់អចលនវត្ថុទាំងអស់ (រួមមាន បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ, វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងកម្មសិទ្ធិលើចំណែក ឯកជននៃអគារសហកម្មសិទ្ធិ) ដែលជាកម្មសិទ្ធិ ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក, ឈ្មោះ ឡេង ភត្រា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

